ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភាបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការទូតសភា
ថ្ងៃទី 28 ខែតុសា ឆ្នាំ2024
នារសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា–សភាប្រើភាសាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា–បារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការទូតសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា–រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះ បានដំណើរការអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រោមការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា–រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF)៕
អត្ថបទពាក់ព័ន្ធ