ព្រឹកថ្ងៃសុក្រ ១០កើយ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជេីញជាវាគ្មិនផ្សព្វផ្សាយបទពិសោធន៍ សហគមន៍សន្សំប្រាក់ និងការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់មន្ត្រីដែលមានចំណូលទាប។ មានសមាជិកចូលរួមប្រមាណ៤០០នាក់ ស្ថិតនៅសាលប្រជុំធំសាលាខេត្តសៀមរាប។