ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចូលរួមដង្ហែសពឯកឧត្តម ទេស ហ៊ាញ អតីតអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង
ថ្ងៃទី 21 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដង្ហែសពឯកឧត្តម ទេស ហ៊ាញ អតីតអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលអណត្តិទី៦ នៃ
ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃ អាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២១:៥៥នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម ទេស ហ៊ាញ ត្រូវបានដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តឯកស្មើ (ហៅវត្តទូលតាឯក) ដែលស្ថិតក្នុង ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទពាក់ព័ន្ធ