នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ លោកអ៊ំ រាត្រី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តក្នុងកម្មវិធីតម្រង់ទិសយុវជនខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “អនាគតយុវជន ” ដែលមានយុវជនចូលរួមចំនួន ៨០០នាក់នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។