ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលមហាសន្និបាត នៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤ នៅប្រទេសកាណាដា ក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលមហាសន្និបាត នៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤ នៅប្រទេសកាណាដា ក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំ៖ សន្និសីទប្រធានសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កិច្ចប្រជុំគណៈកម្មការនយោបាយ និងមហាសន្និបាត ដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា។ បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកិច្ចការសភា ដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។ បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌ ដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឺទ្ធសភា។ បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំបណ្តាញស្រ្តី ដោយឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា។ បទបង្ហាញស្តីពី លទ្ធផលនៃកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាប្រើប្រាស់ភាសាបារាំង (ASGPF) ដោយឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។ បទបង្ហាញស្តីពី កិច្ចសហប្រតិបត្តិការរវាង APF និងវិទ្យាស្ថានសភាកម្ពុជា (PIC)៕
អត្ថបទពាក់ព័ន្ធ