ព្រឹកថ្ងៃចន្ទ ១កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចូលរួមជាមួយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាល អភិបាលរងក្រុង លោកនាយកវិទ្យាល័យ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ក្នុងកម្មវិធីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។