ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងអាហារូបករណ៍ឯកឧត្តម ស សុខា ដើម្បីបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024
វេលាម៉ោង៧.០០ព្រឹក ថ្ងៃអង្គារ៍ ៩រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៨ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯក
ឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុយ សិរីពិសិដ្ឋ ប្រធានក្រុមការងារអាហាររូបករណ៍តំណាងឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកអភិបាលក្រុងសិរីសោភ័ណ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងគណៈមេប្រយោគអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងអាហារូបករណ៍ឯកឧត្តម ស សុខា ដើម្បីបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះជាឆ្នាំទី២ហើយ ឆ្នាំ២០១៨នេះមានបេក្ខភាពដាក់ពាក្យប្រឡង ចំនួន១៤៣នាក់ ស្រី ៥៩នាក់ មានបន្ទប់ប្រឡង ៦បន្ទប់ ជ្រើសរើសយក២០នាក់ សម្រាប់អាហាររូបករណ៍ខេត្តបន្ទាយមានជ័យ។
អត្ថបទពាក់ព័ន្ធ