នាព្រឹកថ្ងៃចន្ទ ទី៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជាមួយក្រុមប្រឹក្សាទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញពិនិត្យការដ្ឋានផ្លូវលេខ១៥៦អ៊ុតបញ្ចប់កៅស៊ូបេទូមីណឺតាមផែនការដែលបានដេញថ្លៃរួចជូនបងប្អូនប្រជាពលរដ្ឋក្រោយពេលបោះឆ្នោត។