នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំលភូមិភាគទី៤ រួមជាមួយឯកឧត្តមសួន បវរអភិបាលនៃគណៈអភិបាលខេត្តលោកជំទាវ សុង ផល្លីន សួនបវរ បានអញ្ជេីញចូលរួមប្រគេនបច្ច័យ ៣ ៣០០ដុល្លា ដល់ព្រះតេជគុណចៅអធិការវត្តគីរីជុំចំការខ្នុរ ក្នុងការជួយចាក់បេតុងទីធ្លាវត្តចំនួន៦៥០ម៉ែតការេ អស់បេតុង៤៧ម៉ែតគីប។