នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោចខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំក្រុមការងារយុវជនខេត្តចុះសួរសុខទុក្ខ និងផ្ដល់ជូនថវិកាដល់ប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរណ៍១គ្រួសារ ប្តីរងរបួស និងប្រពន្ធស្លាប់ នៅឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។