ព្រឹកថ្ងៃសុក្រ ៦កេីតខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿម អនុប្រធានគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ណែនាំលើកទឹកចិត្តមន្ត្រីគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ទ្វេរដងថែមទៀតបម្រើសំណូមពរបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យបានកាន់តែល្អប្រសើរថែមទៀត។