Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

   ថ្ងៃទី 26 ខែសីហា ឆ្នាំ2024

ព្រឹកថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០១៨​ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ។ដែលមានខ្លឹមសារ ៖
១-ការថ្លែងអំណរគុណជូនក្រុមប្រឹក្សាឃុំដែលបានបំផុសឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានល្អប្រសើរ
២-ក្រុមប្រឹក្សាបន្តកាគោរពវិន័យការងារ មានសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងសមត្ថភាពការងារ ពិសេសលើផ្នែកព័ត៌មានវិទ្យា។
៣-ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាបញ្ចប់លោកជំទាវបានឧបត្ថម្ភក្រណាត់សម្រាប់កាត់សំលៀកបំពាក់ម្នាក់មួយឈុត សរុបចំនួន១០០ឈុត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី