នាព្រឹកថ្ងៃអង្គារ ៣កេីត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កងកម្លាំងយុទ្ធភូមិភាគទី៥ កងកម្លាំងប្រតិបត្តិការសឹករងខេត្ត មន្រ្តីរាជការគ្រប់ស្ថាប័ណ្ណក្នុងខេត្ត ក្រុមយុវជនខេត្ត ក្រុង ស្រុក កាយរឹទ្ធ សរុប១៦០៤នាក់ ចុះជួយច្រូតប្រមូលផលស្រូវប្រជាកសិករ ដែលកំពុងជួបគ្រោះទឹកជំនន់ នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។