នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករនៅ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយចប់ការសំណេះសំណាល ឯកឧត្តម បានអញ្ជើញបន្តរចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកព្រៃកងពលតូចថ្មើរជើងលេខ ៥១ នៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។