ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនក្រុមប្រឹក្សាសង្កាត់ និងមេភូមិដែលបានខិតខំរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈបានយ៉ាងល្អប្រសើរតាមគោលការណ៍របស់ គ.ជ.ប និងរាជរដ្ឋាភិបាលបានកំណត់ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។