នាថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ ព្រឹក ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនព្រះភិក្ខុ ព្រះសង្ឃចំនួន៨៤វត្តទូទាំងខេត្តបន្ទាយមានជ័យ នៅវត្តវេឡុវនារាម ឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។