នាថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង ៨:០០ ព្រឹក ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្តម គោស៊ុ សារឿត សមាជិករដ្ឋសភា អញ្ជេីញចុះជួបសំណេះសំណាល និងសួសុខទុក្ខមេឃុំ និងប្រជាពលរដ្ឋ ចំនួន៣០០នាក់ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។