Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម​ ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភានិងលោកជំទាវ មុំ សណ្តាប់បានចុះពិនិត្យស្ថានភាពជាក់ស្តែងប្រព័ន្ធប្រឡាយ ដើម្បីជួយបញ្ជៀសទឹកជំនន់ប៉ែកខាងលិចរាជធានីភ្នំពេញ

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

ព្រឹក​ថ្ងៃ​ពុធ ទី​០៦កេីត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ ឯកឧត្តម​ ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ឆ្លេីយតបតាមសំណូមពរបងប្អូន
ប្រជាពលរដ្ឋមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជាក់ស្តែងប្រព័ន្ធប្រឡាយ ដើម្បីជួយបញ្ជៀសទឹកជំនន់ប៉ែកខាងលិចរាជធានីភ្នំពេញ ឲ្យបានទាន់ពេល។ ជាមួយនោះឯកឧត្តម និងលោកជំទាវ បានបន្តអញ្ជេីញចូលរួមពិធីសូត្រមន្តសុំពរជ័យ និងសុំឲ្យភូមិសង្កាត់មានសុខសុវត្ថិភាព ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី