រសៀលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានកណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមបង់វិភាគទានប្រចាំឆ្នាំជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹមនៃកុមារ ស្ថិតនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។