រសៀលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំ-មេភូមិ-អនុភូមិ និងអាជ្ញាធរមូលដ្ឋាន ចំនួន៣២ នាក់ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីណែនាំ និងជម្រុញប្រជាជនដែលមានឈ្មោះក្នុងតារាងបញ្ជីបោះឆ្នោតទៅចូលរួមបោះឆ្នោត អោយបានគ្រប់ៗ គ្នានៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ។