នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:០០ នាទី ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានយកទានព្រះវស្សា និងបរិក្ខា ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តប្រស្រែ ដែលស្ថិតក្នុងឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។