នៅវេលាម៉ោង១០:៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីស្លសិតទៀនវស្សា និងប្រគេនចង្ហាន់ព្រះសង្ឃជាង៣០០អង្គដែលគង់ចាំវស្សា នៅវត្តនាគវ័ន្ត ខណ្ឌទួលគោក។ ក្នុងឱកាសនោះក៏បានចែកទានជូនដូនជី តាជី និងប្រជាពលរដ្ឋខ្វះខាត ដោយទឹកចិត្តជ្រះថ្លាក្រៃលៃង។ សូមបួងសួងទសបារមីទេវតាទិសទាំងប្រាំបីមេត្តាបន្តប្រទានពរជ័យ សូមសុខសន្តិភាពកាន់តែរឹងមាំស្ថិតស្ថេរគង់វង្សតរហូតទៅ។