នាថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ ព្រឹក ឯកឧត្តម សុខ យាត សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញធ្វើពិធីប្រគេនទៀនព្រះវស្សា ព្រមទាំងបរិក្ខា និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងវត្តកឹងសុរិយា ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមពី ពុទ្ធបរិស័ទចំនួន៣៥នាក់។