ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានអនុញ្ញាតឲ្យនិស្សិតមកពីប្រទេសបារាំងចំនួន០២រូប ដែលមកចុះកម្មសិក្សានៅព្រឹទ្ធសភា ជួបសម្តែងការគួសម
ថ្ងៃទី 28 ខែមិថុនា ឆ្នាំ2024
ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង(APF) បានអនុញ្ញាតឲ្យនិស្សិតមកពីប្រទេសបារាំងចំនួន០២រូប ដែលមកចុះកម្មសិក្សានៅព្រឹទ្ធសភា ជួបសម្តែងការគួសម ។ ក្នុងឱកាសនោះឯកឧត្តមប្រធានបានមានប្រសាសន៍ អំពីទំនាក់ទំនងរវាងកម្ពុជា-បារាំងតាំងពីអតីតកាលពិសេសពីឆ្នាំ១៨៦៣ រហូតដល់កម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ និងទិដ្ឋភាពនយោបាយសកលលើពិភពលោក ព្រមទាំងបានណែនាំដល់និស្សិតកម្មសិក្សាឲ្យខិតខំស្រាវជ្រាវ និងសិក្សាជំនាញរបស់ខ្លួនឲ្យបានល្អ នៅបន្ទប់ឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា។
អត្ថបទពាក់ព័ន្ធ