ឯកឧត្តម ឈើយ ចាន់ណា នាំយកបច្ច័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រគេនព្រះចៅអធិការ និងគណ:កម្មការវត្តស៊ីសុវត្ថិរតនារាម (វត្តលួង)
ថ្ងៃទី 16 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានដឹកនាំអាជ្ញាធរមូលដ្ឋានស្រុកមង្គលបូរី នាំយកបច្ច័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវឧកញ៉ាម៉ៅ ម៉ាឡៃ ចំនួន$១៥,២៥៨ (មួយម៉ឺនប្រាំពាន់ ពីររយហាសិបប្រាំបីដុល្លា) ប្រគេនព្រះចៅអធិការ និងគណ:កម្មការវត្តស៊ីសុវត្ថិរតនារាម (វត្តលួង) ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីកសាងបង្ហើយព្រះបរមរតនចេតិយ។
អត្ថបទពាក់ព័ន្ធ