ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ
ថ្ងៃទី 13 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង និងសង្កាត់ពញាពន់ ស្ថិតនៅវត្តភ្នំរាប សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្ យដែលបានចុះមកពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋនាពេលនេះ នឹងសំណូមពរប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជ្រេីសរេីសគណបក្សដែលខ្លួនពេញចិត្ត ដេីម្បីការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន និងធានាការអភិវឌ្ឍន៍។
អត្ថបទពាក់ព័ន្ធ