ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទិវាកុមារអន្តរជាតិខួបលើកទី៦៩
ថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024
នា ថៃ្ង៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទិវាកុមារអន្តរជាតិខួបលើកទី៦៩ នៅវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភកង់ចំនួន០៥គ្រឿង ជូនសិស្សជួបការលំបាក ជាមួយគ្នានោះក៏បានចែកជូនសៀវភៅ ៤០០ក្បាល និងប៊ិច ៤០០ដើម ដល់សិស្សដែលចូលរួមផងដែរ។
អត្ថបទពាក់ព័ន្ធ