ឯកឧត្តម ឈើយ ចាន់ណា បានដឹកនាំយុវជនថ្នាក់ខេត្ត និងថ្នាក់ស្រុកភ្នំស្រុក ចុះសួរសុខទុក្ខគ្រូបង្រៀន ចំនួន៣គ្រួសារ
ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានដឹកនាំយុវជនថ្នាក់ខេត្ត និងថ្នាក់ស្រុកភ្នំស្រុក ចុះសួរសុខទុក្ខគ្រូបង្រៀន ចំនួន៣គ្រួសារ ដែលមានជម្ងឺ ៖
១-ភរិយាលោកគ្រូ ម៉ា សាវី វះកាត់សួត
២-ភរិយាលោកគ្រូ ញូង ជីវិត មហារីកស្បូន
៣-លោកគ្រូ ម៉ក់ ថូវ វះកាត់ខ្ទុះក្នុងពោះវៀនធំ ឧបត្ថម្ភថវិកាជូនមួយគ្រួសារចំនួន៧០០,០០០រៀល និងសារ៉ុង២ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អត្ថបទពាក់ព័ន្ធ