លោកជំទាវ ស៊ឹង ស៊ីយុត និងឯកឧត្ដម សត ណាឌី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយរន្ទះបាញ់ស្លាប់គោអស់ចំនួន១៣ក្បាល នៅភូមិព្រៃលាន និងភូមិត្រពាំងត្រុំ
ថ្ងៃទី 2 ខែមិថុនា ឆ្នាំ2024
រសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយរន្ទះបាញ់ស្លាប់គោអស់ចំនួន១៣ក្បាល នៅភូមិព្រៃលាន និងភូមិត្រពាំងត្រុំ។ ក្នុងឱកាសនោះ បានឧបត្ថម្ភជូនគ្រួសាររងគ្រោះទាំងពីរនូវថវិកាចំនួន១,០០០,០០០រៀល។ នាថ្ងៃដដែលលោកជំទាវ និងឯកឧត្តម បានបន្ដជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេភូមិ មេឃុំ និងបានឧបត្ថម្ភថវិកា ចំនួន៨០០,០០០រៀលផងដែរ នៅសាលាឃុំពពេល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អត្ថបទពាក់ព័ន្ធ