លោកជំទាវ ស៊ឹង ស៊ីយុត ឯកឧត្ដម សត ណាឌី និងលោកជំទាវ ឯម ផលាមុនី បានអញ្ជើញក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ៥២គ្រួសារ
ថ្ងៃទី 2 ខែមិថុនា ឆ្នាំ2024
រសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ អញ្ជើញក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ៥២គ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្ដរាយខ្យល់កន្រ្ដាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដែលមកពីភូមិសណ្ដាន់ ភូមិទឹកវិល ភូមិប្រីយ៍ថ្មី ភូមិបន្ទាយឈើ ភូមិជ្រៃ ភូមិប្រយុទ្ធ និងភូមិជ័យ នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប
អត្ថបទពាក់ព័ន្ធ