នៅល្ងាចថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីតាមក្រសួង-មន្ទីរ ស្ថាប័ន ព្រឹទ្ធាចារ្យ លោកបូជាចារ្យ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។