គណៈកម្មការទី៧ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ
ថ្ងៃទី 6 ខែឧសភា ឆ្នាំ2024
បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ រួចមក នៅថ្ងៃដដែលនេះ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការគណៈកម្មការ ដោយទទួលលទ្ធផលដូខាងក្រោម៖
១-ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន
២-ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន
៣-លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការ
៤-ឯកឧត្តម ឈើយ ចាន់ណា សមាជិក
៥-ឯកឧត្តម សុខ យាត សមាជិក៕
អត្ថបទពាក់ព័ន្ធ