នារសៀលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារខែមីនា និងទិសដៅខែមេសា ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិ ផ្តោតសំខាន់លើការបន្តធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងបូកសរុបលទ្ធផល នៃការអភិវឌ្ឍន៍មូលដ្ឋាន ការងារភូមិសង្កាត់មានសុវត្ថិភាព នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។