នារាត្រីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីពុទ្ធាភិសេក ព្រះពុទ្ធរូប ព្រះអង្គធំ រូបគំនូរពុទ្ធប្រវត្តិក្នុងព្រះវិហារ និងអញ្ជើញ ទស្សនាការសម្តែងសិល្បផងដែរ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។