នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី និងពូនខ្សាច់ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកនេះ ប្រារព្ធឡើងក្នុងរយៈពេល០៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨៕