ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ្រិស្តសករាជ ២០១៨ វេលាម៉ោង១០:៣០ ព្រឹក ផ្តើមចេញពីវប្បធម៌នៃការចែករលែក ដោយគិតគូពីអ្នកនៅក្បែខ្លួន ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់ចំនួន០១គ្រឿង ជូនដល់មន្ត្រី ដែលបំរើការងារនៅនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅបរិវេណព្រឹទ្ធសភា អគារD សម្រាប់ជិះមកបម្រើការងារប្រចាំថ្ងៃ។