នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដល់លោកសាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសិស្សានុសិស្ស មកពីវិទ្យាល័យបាភ្នំ ចំនួន១០៩នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សា ស្វែងយល់អំពីព្រឹទ្ធសភា។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក លោកសាស្រ្តាចារ្យ និស្សិត និងសិស្សានុសិស្ស បានអញ្ជើញទស្សនាកន្លែងធ្វើ ការសំខាន់ៗរបស់ព្រឹទ្ធសភា សាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ បណ្ណាល័យ និងអគារនានា នៅ ក្នុង បរិវេណព្រឹទ្ធសភា៕