នាវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការ ចូលជួបសម្តែងការគួសមជាមួយឯឧត្តម ងួន សុខវេង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈរដ្ឋសិង្ហបុរី នៅស្ថានទូត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាន់ ឈឿន ថ្លែងអំណរសរសើរចំពោះឯកអគ្គរាជទូតបាន ទទួលបដិសណ្ឋារកិច្ចដល់គណប្រតិភូយ៉ាងកក់ក្តៅ និងពោរពេញដោយភាពស្និតស្នាល។