នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសំណេះ សំណាលជាមួយលោកស្រី ថុន ធីតា ប្រជាពលរដ្ឋរស់នៅបុរីរុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភកង់មួយគ្រឿងតាមសំណូមពរ សម្រាប់កូនរបស់លោកស្រីជិះទៅរៀន។