នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាថ្វាយទស្សបរមីព្រះអង្គធំ បូជណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សន្តិភាព ដល់ប្រជាពលដ្ឋកម្ពុជាទូទាំងប្រទេស ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភដល់មន្រ្តី និង សន្តិសុខដែលបានខិតខំ បំពេញការងារបានយ៉ាងល្អប្រសើរផងដែរ។