នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មការទី៧ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ដើម្បីស្តាប់បទ បង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជា ស្តីពីវិស័យអប់រំនៅប្រទេសសឹង្ហបុរី និងពិភាក្សាការងារត្រៀមទស្សនកិច្ចនៅប្រទេសសឹង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០១៧ នាពេលខាងមុខ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា៕