នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៧ និងទិសដៅការងារបន្ត ជាមួយ អភិបាលខណ្ឌទួលគោក ក្រុមប្រឹក្សាខណ្ឌ និងប្រឹក្សាសង្កាត់ទាំង១០ ចំណុះខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើ ការអនុវត្តគោលនយោបាយភូមិ-សង្កាត៎មានសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។