គោលបំណង នៃការជួបជុំនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួល ឲ្យកម្មករនិយោជិតកាន់តែមាន លក្ខខណ្ឌ ការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោបានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះរោងចក្រសហគ្រាស ត្រូវបាន បំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារនិងជីវភាពរស់នៅរបស់កម្មករក្នុងនោះមានដូចជាករដម្លើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំង ការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រ ត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពល ហើយក្នុងនោះ ប្រាក់ខែក៏ត្រូវបានដម្លើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។