Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ អបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

   ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2024
cm7-10-07-2017-1 cm7-10-07-2017-1
cm7-10-07-2017-1 cm7-10-07-2017-1

នាវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឆាត់ លឿម សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ លេខាគណៈកម្មការទី១ ព្រឹទ្ធសភា និងលោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានអញ្ជើញ អបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅរមណីយដ្ឋានវត្តភ្នំ ដែលមានការចូលរួមយ៉ាងកុះករពីមន្រ្តី និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ឆ្លៀតក្នុងនោះដែរ ឯកឧត្តម ម៉ាន់ ឈឿន ក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៍និងវិចិត្រសិល្បះ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្សនិងបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ ដែលនេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី