Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា

   ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024
c7 17 2 2017 1 c7 17 2 2017 2
c7 17 2 2017 3 c7 17 2 2017 4
c7 17 2 2017 5 c7 17 2 2017 6

ក្នុងឱកាសហ្វឹកហ្វឺនការងារស្រាវជ្រាវនៅប្រទេសកម្ពុជា មន្រី្តមកពីសភាឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃ ចំនួន១២នាក់ បានអញ្ជើញស្តាប់បទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីសិក្សាស្វែងយល់អំពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។​

នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន បានរំលឹកដោយសង្ខេបអំពី ប្រវត្តិនៃការបង្កើតព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគោលបំណងលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សារជាតិ ស្ថិរភាពនយោបាយ ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

ឯកឧត្តម បានបញ្ជាក់ថា ព្រឹទ្ធសភាកើតឡើងដោយសារការបោះឆ្នោតអសកលមិនចំពោះ ដែលមានសមាជិកចំនួន ៦១រូប។ ក្នុងនោះ សមាជិកព្រឹទ្ធសភាចំនួន០២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ០២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប និង​៥៧រូបទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ ដោយអង្គបោះឆ្នោត គឺជាតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងទូទាំងប្រទេស។​ ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ព្រឹទ្ធសភាតំណាងឲ្យអាជ្ញាធរថ្នាក់មូលដ្ឋាន និងធានាភាពជោគជ័យ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍឃុំ សង្កាត់។

ឯកឧត្តមបានសង្កាត់ធ្ងន់ថា សម្រាប់រយៈពេល១០ឆ្នាំទៅមុខ ព្រឹទ្ធសភាមានចក្ខុវិស័យចង់ប្រែក្លាយទៅជា៖ ព្រឹទ្ធសភាដែលមានស្តង់ដាសភាប្រជាធិបតេយ្យ និងភាពជាដៃគូល្អក្នុងតំបន់ និងលើពិភពលោក។

បន្ទាប់ពីស្តាប់បទបង្ហាញរួច មន្រី្តដែលមកពីសភាទាំងបួនប្រទេស បានអញ្ជើញទស្សនាអគារសំខាន់ៗ បណ្ណាល័យ សាលប្រជុំ និងអគារផ្សេងៗ ក្នុងបរិវេណព្រឹទ្ធសភា៕​ ​

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី