នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយក្រុមប្រឹក្សា និងនគរបាលសង្កាត់ទឹកល្អក់ទី២ បានចុះសួរសុខទុក្ខលោក ឈឿន សុវណ្ណ នាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់ទី២ដែលកំពុងសម្រាក់ព្យាបាលរបួស ដោយសារគ្រោះថ្នាក់ចរាចរកាលពីវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។ ដោយក្តីស្រឡាញ់ពេញចិត្ត ក្រុមប្រឹក្សាសង្កាត់សូមជូនពរលោក ឲ្យឆាប់ជាសះស្បើយ ដើម្បីបានទៅបន្តបំពេញការងាររួមគ្នា បម្រើប្រជាពលរដ្ឋ។