នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិ ផ្តោតលើការងារបូកសរុបលទ្ធផលនៃការអភិវឌ្ឍន៍មូលដ្ឋាន និងភូមិ-សង្កាត់មានសុវត្ថិភាព នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយគ្នានោះ ឯកឧត្តម បានឧបត្ថម្ភអង្ករ ម្នាក់១០គីឡូ សរុប១៩០គីឡូ និងបានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមួយគ្រួសារទទួលបានអង្ក១០គីឡូ ស្ករសមួយកញ្ចប់ អំបិលមួកញ្ចប់ និងកន្សែងពោះគោមួយផងដែរ ព្រមទាំងបានឧបត្ថម្ភកង់ទី៣ ដល់សិស្សពូកែដែលមានជីវភាពខ្វះខាត់ជាក់ស្តែងចំនួនមួយគ្រឿង។