នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុម បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ទឹកថ្លា ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន រាល់បញ្ហា ប្រឈមនានា ដែលកើតមាន នៅតាមបណ្តាលឃុំនានា ក្នុងពេលអនុវត្តបំពេញការងារជូនប្រជាពលរដ្ឋ នៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។