នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុម បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំអូរបីជាន់ ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន រាល់បញ្ហាប្រឈមនានា ដែលកើតមាននៅតាមបណ្តាលឃុំនានា ក្នុងពេលពេញការងារជូនប្រជាពលរដ្ឋ នៅសាលាឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។