នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញបើកកិច្ចប្រជុំរាយការណ៍អំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងការងារដែលនៅសេសសល់ ដើម្បីរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី កំណែទម្រង់ការអប់រំនៅតំបន់អាស៊ាន ដែលនឹងគ្រោងធ្វើនៅវិមានព្រឹទ្ធសភា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧៕